ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលមិនគួរធ្វើក្នុងពេលខឹងម្តងៗ។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកខឹងម្តងៗ គឺធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នកណាស់។ ដូចនេះ ក្នុងពេលខឹងមិនគួរញ៉ាំច្រើនឡើយ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនរំលាយអាហារមិនបានល្អនោះឡើយ ដោយធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។
- ក្នុងពេលដែលអ្នកខឹង មិនគួរផឹកស្រាឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រព្រឹត្តរឿងបាត់សតិមួយចំនួនបាន។
- អ្នកមិនគួរនាំយកកំហឹងទៅគេងនោះទេ ព្រោះបេះដូង ខួរក្បាល និងដង្ហើមរបស់អ្នកនៅមិនទាន់ស្ងប់នៅឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយគេងលក់នោះឡើយ ហើយទោះជាគេងលក់ ក៏គេងមិនស្ងប់នោះដែរ៕