ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមិនគួរសែនក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ ព្រោះអាចនាំសំណាងអាក្រក់ចូលមក។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរទិញទំពាំងបាយជូរមកសែននោះទេ ព្រោះវាអាចនាំលាភល្អទាំងចង្កោមរបស់អ្នករត់ចេញពីផ្ទះអស់តែម្តង។ ដូចនេះ អ្នកមិនគួរយកមកដាក់សែននោះឡើយ។
- អ្នកក៏មិនគួរសែនផ្លែត្របែកដែរ ព្រោះវាអាចបង្អាក់លុយទាំងឡាយនៅក្រៅផ្ទះរបស់អ្នក។ ជាពិសេស ក៏ធ្វើឲ្យអ្នកមិនអាចសម្រេចបំណងប្រាថ្នាបានផងដែរ។
- អ្នកមិនគួរទិញផ្លែជម្ពូមកសែននោះទេ ព្រោះវាអាចធ្វើឲ្យអនាគតរបស់អ្នករញ៉េរញ៉ៃ ដោយមិនដឹងថាគួរដើរទៅទិសណានោះឡើយ។
- ក្នុងថ្ងៃសែនចូលឆ្នាំចិននេះ អ្នកមិនគួរញ៉ាំម្រះនោះទេ ព្រោះវាអាចធ្វើឲ្យអ្នករស់ក្នុងជីវភាពល្វីងជូរចត់ពេញមួយឆ្នាំបាន។
- ចំពោះផ្លែត្រប់ អ្នកក៏មិនអាចពិសារក្នុងថ្ងៃសែនចូលឆ្នាំចិនដែរ ព្រោះវាបង្កប់នូវអត្ថន័យបែកគ្នា ដើរដល់ផ្លូវបំបែក។
- ត្រីដែលគ្មានក្បាលគ្មានកន្ទុយក៏មិនអាចសែន និងពិសារបានដែរ ព្រោះក្រោយពេលដែលញ៉ាំរួច អ្នកធ្វើអ្វីក៏គ្មានក្បាលគ្មានកន្ទុយដែរ ដោយធ្វើឲ្យពិបាកសម្រេចជោគជ័យខ្លាំងណាស់៕