ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអ្នកម្តាយអាចជួយកូនឲ្យមានខួរក្បាលឆ្លាត។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនគួរញ៉ាំតែសាច់ ហើយមិនពិសារបន្លែនោះទេ។ អ្នកម្តាយគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបល្អចំពោះខួរក្បាលកូនក្នុងផ្ទៃ។
- ក្រោយពេលដែលកូនចេញពីពោះអ្នកម្តាយ គួរតែឲ្យកូនបៅទឹកដោះរបស់អ្នកឲ្យបានច្រើនជាងទឹកដោះគោ ព្រោះទឹកដោះម្តាយគឺល្អណាស់ចំពោះកូន ដោយធ្វើឲ្យខួរក្បាលលូតលាស់បានយ៉ាងល្អជាទីបំផុត។
- អ្នកម្តាយគួរតែឲ្យកូនគេងឲ្យបានគ្រប់ម៉ោងជារៀងរាល់យប់ ព្រោះការគេងឲ្យបានគ្រប់ នឹងធ្វើឲ្យប្រាជ្ញាកូនខ្ពស់ខ្លាំងណាស់។ ជាពិសេស ការចងចាំក៏ល្អមិនគួរឲ្យជឿផងដែរ។
- ម៉ាក់ៗក៏គួរតែឲ្យកូនហាត់ប្រាណធ្វើចលនាខ្លះផងដែរ ព្រោះការហាត់ប្រាណមិនត្រឹមតែអាចជួយខួរក្បាលកូនឲ្យលូតលាស់បានល្អនោះទេ ថែមទាំងអាចចធ្វើឲ្យសុខភាពកូនរឹងមាំផងដែរ។
- អ្នកម្តាយគួរតែឲ្យកូនស្រូបយកប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ព្រោះវាអាចធ្វើឲ្យកូនមានការចងចាំបានល្អ។ ដូចនេះ ម៉ាក់ៗអាចឲ្យកូនញ៉ាំខួរសត្វ ពងក្រហម និងពពួកសណ្តែកផងដែរ៕