ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំច ក្នុងថ្ងៃទី១នៃចូលឆ្នាំចិន នឹងអាចទទួលបានជំនួយពីផ្កាយសំណាង។ ជាពិសេស ក៏អាចចំណេញបានប្រាក់រាប់លានចូលមកផងដែរ។ ដូចនេះ អ្នកនឹងរាប់មិនចេះអស់នោះឡើយ។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង ក្នុងថ្ងៃដំបូងនៃចូលឆ្នាំចិន នឹងអាចទទួលបានដំណឹងល្អចូលមកភ្លាម។ ជាពិសេស ក៏អាចពង្រីកមុខរបររបស់ខ្លួនផងដែរ។ ដូចនេះ ប្រាក់ចំណេញរបស់អ្នកនឹងទទួលមិនចេះអស់នោះឡើយ។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ ក្នុងថ្ងៃទី១នៃចូលឆ្នាំចិន នឹងអាចទទួលបានទ្រព្យមកពីទិសទាំង៨។ ជាពិសេស ក៏អាចប្រែខ្លួនក្លាយជាថៅកែធំផងដែរ។ ដូចនេះ អ្នកនឹងរស់នៅបានយ៉ាងសុខស្រួលតែម្តង៕