ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលប្រាប់អ្នកម្តាយថាកំពុងតែពរពោះកូនប្រុស។ តើមានអ្វីខ្លះទៅ?
ប្រសិនជាកូនប្រុស ពោះរបស់អ្នកម្តាយមិនងាយធំនោះទេ ដោយពោះគឺតូចជាងពរពោះកូនស្រី ហើយបើធំក៏មានទម្រង់រាងស្រួចដែរ ចំពោះកូនស្រីពោះនឹងមូលហើយធំ។ ជាពិសេស អ្នកម្តាយដែលក្នុងពោះកំពុងតែមានកូនប្រុស ស្បែកនឹងប្រែជាស្រអាប់ ហើយឡើងមុនច្រើនជាងមុន។ ប៉ុន្តែប្រសិនជាកូនស្រី នោះស្បែករបស់អ្នកនឹងភ្លឺរលោង មិនងាយកើតមុននោះទេ។ ដូចនេះ អ្នកអាចមើលតាមវិធីនេះបាន នោះអ្នកនឹងដឹងថាកូនក្នុងផ្ទៃជាស្រី ឬក៏ប្រុសហើយ៕