ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលងាយធ្វើឲ្យអ្នកឈឺពោះក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកមករដូវ អ្នកមិនគួរផឹកភេសជ្ជៈដែលត្រជាក់ខ្លាំងនោះទេ និងញ៉ាំការ៉េមនោះឡើយ ព្រោះវាអាចបង្អាក់ឈាមរដូវអ្នកមិនឲ្យមកអស់នោះទេ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ជាពិសេស អ្នកក៏មិនគួរពិសារសណ្តែកខៀវ សារ៉ាយសមុទ្រ និងក្តាមជាដើម ព្រោះបរិភោគច្រើននឹងធ្វើឲ្យអ្នកឈឺពោះដោយមិនដឹងខ្លួន។
- ក្នុងពេលដែលអ្នកកំពុងមករដូវ ក៏មិនគួរញ៉ាំអាហារដែលហិរខ្លាំងផងដែរ ព្រោះវាអាចធ្វើឲ្យឈាមរដូវអ្នកមកច្រើនខុសធម្មតា។ ជាពិសេស ក៏ធ្វើឲ្យអ្នកឈឺពោះផងដែរ។ ជាពិសេស ស្បែកអ្នកនឹងប្រែជាស្រអាប់ជាងមុន ហើយក៏ឡើងមុនច្រើនជាងមុនទៀតផង។
- ក្នុងពេលដែលអ្នកមករដូវ មិនគួរបរិភោគអាហារដែលមានជាតិស្ករខ្ពស់ និងបង្អែមច្រើននោះទេ ព្រោះវាអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកខ្លាំងណាស់៕