ការកកឈាម អាចនឹងរលាយវិញដោយខ្លួនឯង ប៉ុន្តែវាមិនប្រាកដទាំងអស់ឡើយ។ ការដែលមានបញ្ហាកំណកឈាមក្នុងសរសៃឈាមវ៉ែនជ្រៅៗ (Deep Vein Thrombosis, DVT) គឺជាប្រភេទនៃការកកឈាមមួយដែលងាយនឹងកើតឡើងនៅសរសៃវ៉ែនធំៗនៅជើងណាស់ ថ្វីបើវាអាចកើតឡើងនៅផ្នែកណាផ្សេងៗទៀតនៃរាងកាយដែរក៏ដោយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

កំណកឈាមបែបនេះអាចរបេះ ហើយអណ្តែតទៅបេះដូង ហើយចូលសួត ដែលវាអាចក្លាយទៅជាជំងឺគំរាមគំហែងដល់អាយុជិវិតបាន ឈ្មោះថា Pulmonary Embolism។ យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងការកកឈាមបែបនេះដូចជា៖

  • ធាត់ជ្រុល
  • មានផ្ទៃពោះ
  • រស់នៅអសកម្ម
  • ជក់បារី
  • ប្រើថ្នាំគ្រាប់ពន្យាកំណើត
  • ទើបធ្វើការវះកាត់រួច(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • អាយុច្រើន
  • គ្រួសារធ្លាប់មានប្រវត្តិបែបនេះដែរ
  • មានជំងឺរលាករ៉ាំរ៉ៃ
  • ជំងឺទឹកនោមផ្អែម
  • លើសសម្ពាធឈាម
  • លើសកូឡេស្តេរ៉ុលក្នុងឈាម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង