ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នក្នុងការរួមភេទក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកទើបតែមានផ្ទៃពោះ៣ខែដំបូង ស្បូនអាចនឹងប្រតិកម្មខ្លាំង។ នៅពេលដែលអ្នករួមភេទ នឹងធ្វើឲ្យស្បូនអ្នកបើកធំ ដោយងាយប្រឈមនឹងការរលូតកូនខ្លាំងណាស់។ ដូចនេះ អ្នកមិនគួររួមភេទក្នុងដំណាក់កាលនេះឡើយ។
- ចាប់ពី៤ខែដល់៦ខែ អ្នកអាចធ្វើការរួមភេទបាន ប៉ុន្តែមិនគួរញឹកញាប់នោះទេ ហើយក៏មិនគួរប្រើកម្លាំងខ្លាំងផងដែរ។ ជាពិសេស គួរតែប្រយ័ត្នមិនគួរប្រហែសសង្កត់លើពោះម៉ាក់ៗឡើយ។
- ក្នុងដំណាក់កាលចុងក្រោយដែលជាពេលជិតកើត អ្នកម្តាយមិនគួរធ្វើការរួមភេទឡើយ ព្រោះអាចធ្វើឲ្យស្បូនអ្នកបើកមុនខែ ដោយធ្វើឲ្យកូនចេញមកមុនពេលមិនដឹងខ្លួន។ ជាពិសេស ក៏អាចនាំយកមេរោគចូលទៅតាមស្បូនអ្នកផងដែរ។ ដូចនេះ អ្នកម្តាយមិនគួរធ្វើការរួមភេទនោះឡើយក្នុងដំណាក់កាលនេះ៕