ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៨ប្រភេទដែលគួរតែមានក្នុងផ្ទះក្នុងថ្ងៃទី១នៃចូលឆ្នាំចិន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែដាក់តាំងផ្លែប៉ោមក្នុងផ្ទះរបស់អ្នកក្នុងថ្ងៃទី១នៃចូលឆ្នាំចិន ព្រោះវាបង្កប់អត្ថន័យសុខសប្បាយពេញមួយឆ្នាំ។ ជាពិសេស វាក៏ជាផ្លែឈើដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ផងដែរ។
- អ្នកក៏គួរតែដាក់ផ្លែក្រូចឃ្វិចតាំងផងដែរ ព្រោះផ្លែឈើមួយនេះអាចនាំលាភសំណាងមកជូនអ្នកបាន។ ជាហេតុដែលធ្វើឲ្យអ្នកប្រមូលបានមាសប្រាក់មិនចេះអស់នោះឡើយ។
- ផ្លែទ្រលាប់ក៏គួរតែមានក្នុងផ្ទះក្នុងថ្ងៃនោះដែរ ព្រោះអត្ថន័យនៃផ្លែឈើមួយនេះគឺសម្រេចបានគ្រប់រឿង។ ដូចនេះ ក្នុងពេញមួយឆ្នាំនេះ មិនថាអ្នកធ្វើអ្វីទេគឺជោគជ័យទាំងអស់តែម្តង។
- ផ្លែស្រកានាគក៏មានអត្ថន័យល្អដែរ ដោយអាចធ្វើឲ្យជីវភាពរបស់អ្នកជួបតែរឿងល្អៗតែប៉ុណ្ណោះ។ ជាពិសេស ផ្លែឈើមួយនេះក៏មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ល្អចំពោះសុខភាពអ្នកផងដែរ។
- ផ្លែក្រូចថ្លុង មានផ្ទុកវីតាមីនសេខ្ពស់ដែលល្អចំពោះសុខភាពអ្នកណាស់។ ជាពិសេស វាក៏បង្កប់នូវអត្ថន័យដែលជួយថែរក្សាអ្នកឲ្យសុខសប្បាយពេញមួយឆ្នាំផងដែរ។ ជាហេតុដែលធ្វើឲ្យគ្រួសាររបស់អ្នករស់នៅបានយ៉ាងសុខសប្បាយ។
- ក្រូចពណ៌លឿង ជាផ្លែឈើដែលអាចធ្វើឲ្យអ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា។ ឲ្យតែអ្នកដាក់តាំងលើតុក្នុងថ្ងៃទី១នៃចូលឆ្នាំចិន នឹងធ្វើឲ្យការងាររបស់អ្នកអាចជោគជ័យបានផលធំទាំងអស់។
- ចំណែកអំពៅ បើមានក្នុងផ្ទះក្នុងថ្ងៃទី១នៃចូលឆ្នាំចិន នឹងធ្វើឲ្យអ្នកអាចឡើងទាំងឋានៈ និងប្រាក់ខែបាន។ ជាពិសេស ក្នុងមួយឆ្នាំនេះ មិនថាធ្វើអ្វីទេសុទ្ធតែមានផលធំចូលមកទាំងអស់។
- អត្ថន័យនៃផ្លែទទឹម គឺទ្រព្យចូលគ្រប់ទិសមិនថាតូចឬធំនោះទេ។ ដូចនេះ ប្រសិនជាអ្នកដាក់តាំងក្នុងថ្ងៃទី១នៃចូលឆ្នាំចិន នឹងធ្វើឲ្យពេញមួយឆ្នាំនេះអ្នកទទួលបានតែទ្រព្យធំប៉ុណ្ណោះ៕