ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបបោកលីអូដែលធ្វើឲ្យមេរោគមិនផ្ទុកលើនោះ។ តើមានអ្វីខ្លះទៅ?
ខោក្នុងរបស់អ្នកគួរតែប្រើដៃបោក ដោយមិនគួរប្រើម៉ាស៊ីនបោកនោះទេ។ ការប្រើដៃបោកនឹងធ្វើឲ្យលីអូអ្នកមិនមានមេរោគលើនោះឡើយ ដោយបោកស្អាតឆ្ងាយជាងម៉ាស៊ីន។ ជាពិសេស អ្នកគួរតែប្រើសាប៊ូទឹកដើម្បីបោកខោក្នុងរបស់អ្នក ទើបបោកយូរៗទៅវាមិនប្រែជារឹង។ ក្រោយពេលដែលអ្នកបោករួច គួរតែហាលក្រោមពន្លឺថ្ងៃដើម្បីឲ្យវាអាចសម្លាប់មេរោគបាន ព្រោះបើមិនហាលក្រោមកម្តៅថ្ងៃ នឹងធ្វើឲ្យមេរោគអាចផ្ទុកលើនោះបានយ៉ាងងាយ។ ចុងក្រោយ អ្នកមិនគួរយកខោក្នុងទៅបោកលាយជាមួយនឹងខោ ឬរបស់ផ្សេងឡើយ ទើបមិននាំមេរោគទៅផ្ទុកក្នុងខោក្នុងរបស់អ្នក៕