ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែធ្វើដើម្បីការពារការពិបាកកើតកូន។ តើមានអ្វីខ្លះទៅ?
- ចាប់ពីពេលដែលអ្នកម្តាយដឹងថាខ្លួនមានផ្ទៃពោះ គួរតែទៅពិនិត្យពោះឲ្យបានទៀងទាត់តាមដែលគ្រូពេទ្យណាត់អ្នក។ ការពិនិត្យផ្ទៃពោះនេះអាចជួយអ្នកឲ្យចៀសពីបញ្ហាធំៗជាច្រើន ជាពិសេស បញ្ហាពិបាកកើតតែម្តង។
- ក្នុងពេលដែលម៉ាក់ៗពរពោះ គួរតែបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ទើបកូនក្នុងផ្ទៃលូតលាស់បានល្អ។ ប៉ុន្តែអ្នកម្តាយមិនគួរញ៉ាំច្រើនលើសកំណត់ ហើយមិនហាត់ប្រាណនោះទេ ព្រោះវាអាចធ្វើឲ្យកូនធំខ្លាំង ដោយធ្វើឲ្យអ្នកពិបាកក្នុងការកើតខ្លាំងណាស់៕