ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺទាំងឡាយដែលអាចកើតលើខ្លួនមនុស្សស្រីក្រោយពេលដែលរួមភេទច្រើនរួច។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នករួមភេទច្រើនរួច នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺដែលទាក់ទងនឹងរោគស្ត្រីខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីចំនួននៃការរួមភេទ។
- នៅពេលដែលអ្នករួមភេទច្រើនលើសកំណត់ពេក ក៏ធ្វើឲ្យអ្នកងាយឈឺក្បាលផងដែរ ដោយសារតែក្នុងពេលរួមភេទម្តងៗឈាមក្នុងខួរក្បាលអ្នកសម្រុកឡើងខ្លាំងពេក។ ជាហេតុដែលធ្វើឲ្យដំបូងអ្នកអាចឈឺក្បាលតែប៉ុន្មាននាទីនោះទេ ប៉ុន្តែយូរទៅនឹងឈឺដល់កន្លះម៉ោងក៏មានដែរ។
- ការរួមភេទច្រើនលើសកំណត់ នឹងអាចធ្វើឲ្យអ្នកឈឺខ្នងនិងចង្កេះបាន។ ក្នុងដំណាក់កាលដំបូង អាការៈនេះអាចនឹងបាត់ក្រោយពេលសម្រាករួច។ ប៉ុន្តែយូរទៅ ទោះជាសម្រាកយ៉ាងណាក៏មិនបាត់នោះដែរ។
- ក្រោយពេលដែលអ្នករួមភេទលើសកំណត់ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកធ្លាក់ចុះ ដោយធ្វើឲ្យជំងឺផ្សេងៗងាយកើតលើខ្លួនរបស់អ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕