ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកមួយចំនួនដែលអ្នកអាចនឹងប្រឈមក្រោយពេលមិនបរិភោគអាហារពេលព្រឹក។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលក្រោកពីគេង ជាតិស្ករក្នុងរាងកាយអាចនឹងរាងទាបបន្តិច។ ប្រសិនជាអ្នកមិនញ៉ាំអាហារពេលព្រឹក នឹងធ្វើឲ្យដៃជើងគ្មានកម្លាំងឡើយ។ ជាពិសេស អ្នកនឹងអាចកើតអាការៈវិលមុខផងដែរ ព្រោះជាតិស្ករចុះខ្លាំងពេក។
- នៅពេលដែលអ្នកមិនបរិភោគអាហារពេលព្រឹកយូរ នឹងធ្វើឲ្យក្រពះរបស់អ្នកកើតជំងឺ។ ជាហេតុដែលធ្វើឲ្យក្រពះអ្នកឈឺ និងច្រាលជាតិអាស៊ីតច្រើនខ្លាំងណាស់។
- ក្រោយពេលដែលអ្នកតែងតែមិនញ៉ាំអាហារពេលព្រឹក នឹងធ្វើឲ្យក្រពះអ្នកប្រឈមនឹងបញ្ហា ដោយធ្វើឲ្យអ្នកងាយកើតអាការៈទល់លាមកខ្លាំងណាស់។ នៅពេលដែលអ្នកទល់លាមក នោះមុខនឹងឡើងមុនច្រើនមិនគួរឲ្យជឿឡើយ។
- នៅពេលដែលអ្នកមិនមានទម្លាប់ពិសារអាហារពេលព្រឹក នឹងធ្វើឲ្យអ្នកងាយឡើងទម្ងន់ជាទីបំផុត ព្រោះអាហារពេលថ្ងៃ និងល្ងាច អ្នកញ៉ាំច្រើន។ ជាហេតុដែលធ្វើឲ្យក្រពះរងសម្ពាធខ្លាំងណាស់។ ដូចនេះ អ្នកនឹងធាត់ដោយមិនដឹងខ្លួនតែម្តង៕