ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការញ៉ាំកាហ្វេឲ្យត្រូវ ទើបអាចព្យាបាលជំងឺបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. មុនពេលហាត់ប្រាណកន្លះម៉ោង អ្នកអាចញ៉ាំកាហ្វេមួយកែវបាន ព្រោះវាអាចជួយអ្នកឲ្យមានកម្លាំងក្នុងការហាត់ប្រាណ ដោយមិនងាយមានអារម្មណ៍ថាឆាប់នឿយហត់នោះទេ។
  2. មួយថ្ងៃ អ្នកអាចញ៉ាំកាហ្វេចំនួនមួយកែវបាន ព្រោះវាអាចជួយអ្នកឲ្យចៀសពីជំងឺទឹកនោមផ្អែមបានយ៉ាងងាយ ដោយមិនងាយប្រឈមមុខនោះទេ។
  3. កាហ្វេក៏អាចការពារថ្លើមរបស់អ្នកបានដែរ ដោយមិនងាយធ្វើឲ្យថ្លើមអ្នករឹងនោះទេ។ ដូចនេះ អ្នកអាចពិសារកាហ្វេបាន ប៉ុន្តែមួយថ្ងៃមិនគួរឲ្យលើសពី៤កែវនោះទេ។
  4. កាហ្វេក៏អាចការពារបេះដូងរបស់អ្នកផងដែរ ដោយធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺបេះដូងឡើយ។ ប៉ុន្តែអ្នកគួរតែញ៉ាំក្នុងបរិមាណដែលត្រូវ ដោយមិនគួរពិសារច្រើនពេកទេ​ ទើបមិនធ្វើឲ្យសុខភាពអ្នកកើតមានបញ្ហា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង