ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់នៃការលេងទូរស័ព្ទក្នុងបន្ទប់ទឹក។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកតែងតែយកទូរស័ព្ទទៅចុចក្នុងបន្ទប់ទឹក នឹងធ្វើឲ្យសុខភាពងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ជាដំបូង ក្នុងបន្ទប់ទឹកមានផ្ទុកមេរោគជាច្រើន បើអ្នកអង្គុយលើបង្គន់យូរ នឹងធ្វើឲ្យមេរោគអាចជ្រៀតចូលទៅក្នុងរាងកាយរបស់អ្នកបាន។ ជាពិសេស ដៃរបស់អ្នកកាន់ទូរស័ព្ទរួច ហើយយកទៅកាន់ក្រដាសដើម្បីជូត នឹងធ្វើឲ្យមេរោគអាចចូលក្នុងរាងកាយដូចគ្នា។ ជាហេតុដែលយូរទៅ សុខភាពរបស់អ្នកនឹងទ្រុឌទ្រោមទៅៗជាមិនខានឡើយ៕