ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយការពារស្បូនរបស់នារីបានយ៉ាងល្អ។ តើមានអ្វីខ្លះទៅ?
- នៅក្នុងឆៃថាវមានផ្ទុកសារធាតុជាច្រើនដែលអាចជួយការពារកោសិកាមហារីកមិនឲ្យកើតមានលើខ្លួនអ្នកឡើយ។ ជាពិសេស ក្រោយពេលដែលបរិភោគឆៃថាវរួច នឹងជួយអ្នកមិនងាយប្រឈមនឹងជំងឺមហារីកមាត់ស្បូននោះទេ។
- នៅក្នុងពពួកសណ្តែកក៏មានផ្ទុកវីតាមីនច្រើនផងដែរ ដោយអាចជួយការពារមិនឲ្យអ្នកប្រឈមនឹងមហារីកឡើយ។ ជាពិសេស ក្រោយពេលដែលបរិភោគរួច ស្បូនអ្នកនឹងរឹងមាំខ្លាំងណាស់។
- នៅក្នុងគ្រាប់ធញ្ញជាតិវិញមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ណាស់ ដោយល្អចំពោះសុខភាពស្បូនជាខ្លាំង។ ប៉ុន្តែបរិមាណនៃការបរិភោគគួរតែគ្រប់គ្រងឲ្យបានល្អ ទើបមិនងាយធាត់។
- អាហារដែលមានផ្ទុកវីតាមីនC និងE ជាអាហារដែលអាចជួយការពារសុខភាពស្បូនអ្នកបានយ៉ាងល្អ។ ក្រោយពេលដែលអ្នកបរិភោគរួច ស្បូននឹងមិនងាយកើតមហារីកនោះឡើយ៕