ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យអ្នកបរិភោគរួចអាចធ្វើឲ្យស្បែកចាស់មុនអាយុ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរតែងតែញ៉ាំមីកញ្ចប់ មីកំប៉ុង អាហារដែលមានផ្ទុកអំបិលខ្ពស់ និងអាហារបំពងខ្លាញ់ឡើយ ព្រោះក្រោយពេលដែលបរិភោគច្រើន នឹងធ្វើឲ្យអ្នកងាយធាត់ មុខឡើងលឿន និងឆាប់ជ្រួញខ្លាំងណាស់។
- ស្ពៃជូរ ឬគ្រឿងដែលផ្អាប់ទុកយូរក៏មិនគួរបរិភោគច្រើនផងដែរ ព្រោះវាអាចធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺមហារីកបាន។ ជាពិសេស វាក៏អាចធ្វើឲ្យស្បែកអ្នកងាយចាស់មុនអាយុផងដែរ។
- បង្អែមក៏មិនគួរបរិភោគច្រើនផងដែរ ព្រោះវាអាចធ្វើឲ្យរាងអ្នកទៅជាធុងសាំងបាន។ ជាពិសេស ក៏ធ្វើឲ្យស្បែកអ្នកងាយប្រែប្រួលទៅជាចាស់ខ្លាំងណាស់។ ដូចនេះ បើអ្នកមិនចង់បំផ្លាញស្បែកដោយផ្ទាល់ដៃ គួរតែប្រយ័ត្នក្នុងការបរិភោគអាហារទាំងនេះ៕