ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលអាចបំផ្លាញសុខភាពសុដន់បានដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែជ្រើសរើសអាវក្នុងដែលត្រូវនឹងខ្នាតសុដន់របស់អ្នក មិនគួរពាក់តូចពេក ឬធំពេកនោះទេ ទើបមិនធ្វើឲ្យសុដន់របស់អ្នកខូចដោយមិនដឹងខ្លួន។
- របបអាហាររបស់អ្នកក៏គួរតែប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ដោយមិនគួរញ៉ាំអាហារដែលខ្លាញ់ពេក និងហិរពេកនោះទេ ព្រោះយូរទៅវាអាចធ្វើឲ្យអ្នកធាត់បាន។ ជាពិសេស ក៏អាចធ្វើឲ្យដើមទ្រូងអ្នកប្រឈមគ្រោះថ្នាក់ផងដែរ។
- នៅពេលដែលអ្នកតែងតែប្រើថ្នាំផ្តេសផ្តាស ដោយមិនដឹងពីប្រភពច្បាស់លាស់ នឹងងាយធ្វើឲ្យប៉ះពាល់ដល់សុខភាពសុដន់អ្នកណាស់។ ជាហេតុដែលធ្វើឲ្យយូរទៅនឹងប្រឈមគ្រោះថ្នាក់ខ្លាំងតែម្តង។
- អ្នកមិនគួរតែងតែគេងផ្កាប់ចុះក្រោមឡើយ ព្រោះវាអាចធ្វើឲ្យចរន្តឈាមត្រង់កន្លែងសុដន់ដើរមិនស្រួល ដោយធ្វើឲ្យដើមទ្រូងអ្នកងាយកើតមានបញ្ហាខ្លាំងណាស់ ថែមទាំងមានរូបរាងមិនស្អាតផងដែរ។
- នៅពេលដែលអ្នកតែងតែមានអារម្មណ៍មិនល្អ ឬក៏តែងតែប្រើវិធីម៉ាស្សាសុដន់ផ្តេសផ្តាស ប្រើផលិតផលផ្តេសផ្តាស នឹងងាយធ្វើឲ្យដើមទ្រូងកើតមានគ្រោះថ្នាក់ដោយមិនដឹងខ្លួនតែម្តង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕