ធ្មេញប្រហែលជាអាចបញ្ជាក់បានយ៉ាងល្អថា បេះដូងមានសុខភាពល្អតាមដែរ។ តាមការសិក្សាថ្មីមួយដែលផ្តោតសំខាន់ទៅលើការបាក់ធ្មេញក្នុងវ័យកណ្តាល បានរកឃើញថា អ្នកដែលបាក់ធ្មេញចាប់ពីពីរឡើងទៅក្នុងពេលសិក្សានេះ មានការប្រឈមនឹងជំងឺបេះដូងសរសៃឈាមប្រមាណ ២៣ភាគរយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការកើនឡើងនេះគឺមិនបានរាប់បញ្ចូលនូវកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាមដូចជា លើសសម្ពាធឈាម លើសកូឡេស្តេរ៉ុលក្នុងឈាម ឬមានជំងឺទឹកនោមផ្អែមឡើយ។ ហេតុផលមួយចំនួនដែលនាំឲ្យប្រឈមកាន់តេខ្ពស់នេះប្រហែលជាមានដូចជា ការរលាក របបអាហារ ឬការផ្លាស់ប្តូរលក្ខណៈបាក់តេរីក្នុងមាត់ ឬប្រព័ន្ធក្រពះពោះវៀន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ មាត់របស់មនុស្សយើងអាចជាលក្ខណៈសម្គាល់ការព្រមានដ៏ល្អមួយបាន។ អ្នកដែលមានជំងឺរលាកជុំវិញធ្មេញ ច្រើនតែមានកត្តាប្រឈមមុខជាច្រើនដែលមិនត្រឹមតែកើតឡើងនៅក្នុងមាត់ទេ តែក៏ប៉ះពាល់ដល់បេះដូង និងសរសៃឈាមផងដែរ៕