ការធ្វើតេស្តអាឡែហ្ស៊ីប្រហែលជាត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើចំពោះអ្នកដែលសង្ស័យថាមានប្រតិកម្មនឹងសារធាតុបង្កអាឡែហ្ស៊ីដូចជា រោមសត្វ អាហារ ធូលីដី ឬលម្អងផ្កាជាដើម។ នៅពេលអ្នកមានបញ្ហាអាឡែហ្ស៊ី ប្រព័ន្ធភាពស៊ាំនឹងទៅវាយប្រហារសារធាតុដែលគ្មានគ្រោះថ្នាក់ ដោយចាត់ទុកវាជារបស់ដែលគ្រោះថ្នាក់បែបយល់ច្រឡំ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលរឿងនេះកើតឡើង ប្រព័ន្ធភាពស៊ាំនឹងផលិតជាអង់ទីគ័រជាច្រើនឈ្មោះថា Immunoglobulin E (IgE)។ 

ការវាស់កម្រិតចំនួនអង់ទីគ័រ IgE ក្នុងឈាមប្រហែលជាអាចបញ្ជាក់ឲ្យដឹងថា រាងកាយអ្នកមានប្រតិកម្មខ្លាំងប៉ុណ្ណាទៅនឹងសារធាតុបង្កអាឡែហ្ស៊ី។ អាការៈនៃការមានប្រតិកម្មអាឡែហ្ស៊ីនោះមានដូចជា តឹងច្រមុះ កណ្តាស និងហូរទឹកភ្នែក។ អាការៈនៃការមានប្រតិកម្មកាន់តែធ្ងន់ធ្ងរ អាចមានដូចជា ពិបាកដកដង្ហើម ឬក្អួតខ្លាំង។ 

ការធ្វើតេស្តឈាមទាមទារឲ្យមានការបូមឈាមចេញពីសរសៃវ៉ែននៅដៃ។ រឿងនេះច្រើនតែត្រូវការពេលវេលាមិនដល់ ៥នាទីទេ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ចំពោះលទ្ធផលនៃការធ្វើតេស្តនេះ អាចជួយឲ្យគ្រូពេទ្យណែនាំអំពីគម្រោងនៃការព្យាបាលបានត្រឹមត្រូវ ហើយក៏អាចមានការចាក់វ៉ាក់សាំងបង្ការអាឡែហ្ស៊ីដើម្បីកុំឲ្យរាងកាយមានប្រតិកម្មនឹងសារធាតុបង្កអាឡែហ្ស៊ីនោះកាន់តែខ្លាំងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង