ការលាងសម្អាតដៃជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីបង្ការការឆ្លងជំងឺ ឬរាលដាលជំងឺបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយ តែខ្ញុំសូមណែនាំអំពីពេលវេលាសំខាន់ៗដែលអ្នកគួរតែលាងដៃឲ្យបានស្អាត៖
- មុនពេល ក្នុងពេល និងក្រោយពេលរៀបចំអាហារ
- មុនពេលញ៉ាំអាហារ
- មុនពេល និងក្រោយពេលថែរក្សាអ្នកជំងឺ
- មុនពេល និងក្រោយពេលព្យាបាលលើរបួស
- ក្រោយចេញពីបន្ទប់ទឹក(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ក្រោយពីផ្លាស់ប្តូរខោទឹកនោមកូន ឬសម្អាតលាមកកូន
- ក្រោយពេលហីសសម្បោរ ក្អក ឬកណ្តាស
- ក្រោយពេលប៉ះពាល់សត្វ ឲ្យចំណីសត្វ ឬកាកសំណល់របស់សត្វ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855