ភាពចាស់របស់ស្បែក ក៏មិនខុសគ្នានឹងការស្លាប់ដែរ គឺ ជារឿងដែលមិនអាចចៀសវាងបានឡើយ។ ប៉ុន្តែអ្នកអាចបន្ថយល្បឿនដំណើរការណ៍បាន ហើយក៏អាចជួយឲ្យស្បែកមើលទៅនៅក្មេងជាងមុនដែរ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះជាវិធីដែលអ្នកអាចធ្វើបាន៖
- ជារៀងរាល់ថ្ងៃ ទោះបីជារដូវរងារក៏ដោយ ចូរការពារស្បែកអ្នកតាមរយៈការប្រើឡេការពារកម្តៅព្រះអាទិត្យ ដែលមាន SPF ចាប់ពី ៣០ឡើងទៅ ហើយមិនខូចខាតពេលត្រូវទឹក
- មិនត្រូវគេងអាំងថ្ងៃឡើយ
- បើសិនជាជក់បារី ចូរផ្តាច់បារី ព្រោះវាជាដើមហេតុនាំឲ្យស្បែកជ្រីវជ្រួញ
- ចូរញ៉ាំអាហារផ្តល់សុខភាព របបអាហារមានតុល្យភាព ជាមួយនឹងផ្លែឈើ និងបន្លែស្រស់ៗច្រើន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរហាត់ប្រាណជាញឹកញាប់ដើម្បីពង្រឹងដល់របត់ឈាមរត់ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ហើយក៏ជួយឲ្យស្បែកកាន់តែមានសុខភាពល្អថែមទៀត
- ចូរប្រើប្រាស់ផលិតផលសម្អាតស្បែក និងក្រែមផ្តល់សំណើមកម្រិតស្រាលជារៀងរាល់ថ្ងៃ
- ចូរឈប់ប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលអាចបង្កជាការក្រហាយដល់ស្បែក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855