ស្រ្តីមានតម្រូវការជីវជាតិប្លែកពីគេ ជាពិសេសក្នុងពេលមានផ្ទៃពោះ និងរ៉ាំងរដូវតែម្តង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីរបបអាហាររបស់ស្រ្តីដែលមានលក្ខណៈខុសគ្នាពីបុរស៖
- កាឡូរី៖ ជាធម្មតាស្រ្តីត្រូវការកាឡូរីតិចជាង ដោយសារតែពួកគេមានទំហំសាច់ដុំពីធម្មជាតិតិចជាង ហើយខ្លាញ់រាងកាយច្រើនមែន ក៏ត្រូវការវាតិចផងដែរ
- វីតាមីន និងជាតិរ៉ែ៖ កាលស្យូម ជាតិដែក និងអាស៊ីតហ្វូលិក គឺជាជីវជាតិដ៏សំខាន់សម្រាប់ស្រ្តីគ្រប់រូប
- បញ្ហាសុខភាព៖ ស្រ្តីទំនងជាងាយនឹងមានបញ្ហាសុខភាពច្រើនដូចជា Celiac Disease និងមិនអាចញ៉ាំសារធាតុ ឡាក់តូសបាន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ការរំលាយអាហារ៖ ស្រ្តីមានលក្ខណៈរំលាយអាហារមួយចំនួនខុសគ្នាពីមនុស្សប្រុស ហើយក៏រំលាយកាឡូរីបានតិចជាងមនុស្សប្រុសដែរក្នុងពេលហាត់ប្រាណ ប៉ុន្តែត្រូវការសម្រាកច្រើនជាងបុរសវិញ៕