ជំងឺខ្លាញ់រុំថ្លើម ឬហៅថា Hepatic Steatosis កើតឡើងដោយសារតែមានចំនួនដុំខ្លាញ់តូចៗច្រើនកកកុញក្នុងសាច់ថ្លើម។ ក្នុងករណីតិចតួច ជំងឺខ្លាញ់រុំថ្លើមអាចត្រឡប់មកធម្មតាវិញបាន តាមរយៈការពង្រឹងរបៀបរស់នៅដូចជា ផ្លាស់ប្តូររបបអាហារ សម្រកទម្ងន់ និងបង្កើនសកម្មភាពរាងកាយ។ ប៉ុន្តែករណីភាគច្រើន ជំងឺនេះមិនមានរោគសញ្ញាឲ្យដឹងឡើយ។ 

តាមការស្រាវជ្រាវបានឲ្យដឹងថា ប្រហែល ២០ភាគរយនៃអ្នកជំងឺខ្លាញ់រុំថ្លើមគឺមានការវិវត្តន៍កាន់តែធ្ងន់ទៅៗ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាវាកើតឡើងបែបនេះមែន អ្នកប្រហែលជាមានអាការៈអស់កម្លាំង ឬមិនស្រួលក្នុងពោះ ហើយពេលពេទ្យពិនិត្យអាចរកឃើញថ្លើមរីកធំ។ បើសិនជាថ្លើមទៅជារលាកទៀត អ្នកប្រហែលចាជួបអាការៈដូចជា៖

  • មិនឃ្លានអាហារ
  • ស្រកទម្ងន់
  • ឈឺពោះ
  • រាងកាយចុះខ្សោយ
  • អស់កម្លាំង
  • វង្វេងវង្វាន់

មូលហេតុញឹកញាប់បំផុតនៃជំងឺខ្លាញ់រុំថ្លើមដែលត្រូវបានគេសម្គាល់ដឹងជាងគេនោះគឺការញ៉ាំគ្រឿងស្រវឹងច្រើនៗ។ តែករណីភាគច្រើន គេក៏មិនច្បាស់ថា អ្នកមិនផឹកគ្រឿងស្រវឹងផងក៏មានជំងឺនេះដែរទេ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ ការដែលធាត់ពេក របបអាហារមានជាតិផ្អែមកៃឆ្នៃច្រើនពេក លើសខ្លាញ់ Triglycerideក្នុងឈាម ជំងឺទឹកនោមផ្អែម កង្វះសកម្មភាពរាងកាយ និងហ្សែនសុទ្ធតែដើរតួជាមូលហេតុរបស់ជំងឺនេះទាំងអស់។ ក្រៅពីគ្រឿងស្រវឹង មូលហេតុញឹកញាប់នៃជំងឺខ្លាញ់រុំថ្លើមអាចមានដូចជា៖

  • ធាត់ជ្រុល
  • លើសជាតិខ្លាញ់ក្នុងឈាមជាពិសេស Triglycerides
  • ជំងឺទឹកនោមផ្អែម
  • មានជំងឺហ្សែនពីឪពុកម្តាយ
  • ស្រកទម្ងន់លឿនពេក
  • ផលរំខាននៃការប្រើថ្នាំដូចជា Methotrexate ជាដើម។ 

ការការពារសុខភាពថ្លើមគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺខ្លាញ់រុំថ្លើម និងផលវិបាករបស់វា។ អ្នកអាចចាប់ផ្តើមបានជាមួយនឹងវិធីមួយចំនួនដូចខាងក្រោមនេះ៖

  • កាត់បន្ថយ ឬលុបបំបាត់ការញ៉ាំគ្រឿងស្រវឹងតែម្តង
  • ចូរញ៉ាំតែអាហារដែលផ្តល់សុខភាព និងរបបអាហារមានតុល្យភាព
  • ចូរគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អបើសិនជាអ្នកមានជំងឺនេះរួចហើយ
  • ចូរកំណត់គោលដៅហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍។

តាមរយៈការអនុវត្តន៍វិធីទាំងអស់នេះបាន អ្នកមិនត្រឹមតែអាចថែរក្សាថ្លើមឲ្យមានសុខភាពល្អទេ តែវាក៏ជួយធ្វើឲ្យសុខភាពទូទៅកាន់តែល្អផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង