ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកម្តាយពីរឿង៣មិនគួរធ្វើភ្លាមក្រោយពិសារបាយទើបតែរួចទេ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយភាគច្រើនតែងតែមានទម្លាប់អាក្រក់មួយ ដោយចូលចិត្តគេងភ្លាមក្រោយបាយទើបតែរួច។ ប៉ុន្តែតើអ្នកដឹងទេថាក្រោយពេលដែលទើបតែបរិភោគបាយរួច ហើយគេងភ្លាម នឹងធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អឡើយ។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទេ។ ដូចនេះ អ្នកគួរតែដើរខ្លះ ឬក៏អង្គុយក៏បានដែរ ទើបអាចជួយឲ្យក្រពះរំលាយអាហារបានលឿន។
- ក្រោយពេលដែលទើបតែញ៉ាំបាយរួច ម៉ាក់ៗក៏មិនគួរផឹកទឹកភ្លាមដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកខ្លាំងណាស់ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ក្រពះផងដែរ។ ដូចនេះ ក្នុងរយៈពេលយូរ នឹងធ្វើឲ្យកូន និងម្តាយមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។
- ជាធម្មតាក្រោយពេលដែលបរិភោគបាយរួច ក្រពះត្រូវការរយៈពេលចាប់ពីមួយម៉ោងទៅ២ម៉ោងដើម្បីរំលាយ។ ប្រសិនជាអ្នកម្តាយញ៉ាំផ្លែឈើភ្លាមក្រោយបាយ នឹងបង្អាក់អាហារនៅក្នុងនោះយូរ ដោយធ្វើឲ្យមិនងាយរំលាយឡើយ។ ដូចនេះ ក្នុងរយៈពេលយូរ នឹងធ្វើឲ្យហើមពោះ រាក ឬទល់លាមកជាដើម។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃខ្លាំងណាស់៕