ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
ឆ្នាំរកា មានចិត្តដែលល្អ ហើយមាត់រឹងចិត្តទន់។ ជាពិសេស គេក៏តែងតែធ្វើល្អចំពោះមនុស្សជុំវិញខ្លួនផងដែរ។ ជាហេតុដែលធ្វើឲ្យពេលដែលចាស់ទៅ ទោះគ្មាននរណាចិញ្ចឹមក៏គេមានប្រាក់ចាយដែរ។
ឆ្នាំខាល
ឆ្នាំខាល ចូលចិត្តប្រថុយនឹងគ្រោះថ្នាក់ណាស់ ថែមទាំងមានចិត្តដែលម៉ត់ចត់។ ជាពិសេស ក្នុងពេលដែលមានអាយុរៀងច្រើន ក៏អាចប្រមូលបានប្រាក់ចូលមកដែរ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះខាតឡើយក្នុងពេលចាស់ទៅ។
ឆ្នាំថោះ
ឆ្នាំថោះ មានចិត្តដែលល្អមួយ ថែមទាំងមិនសូវឈឺក្បាលរឿងជីវភាពរស់នៅនោះទេ។ ជាពិសេស ក្នុងពេលដែលចាស់ទៅក៏មានសុខភាពល្អ ហើយមិនខ្វះលុយចាយដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅបានសុខស្រួលណាស់៕