ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ ក្រោយសែននំអ៊ីរួច នឹងមានផ្កាយសំណាងចូលមកភ្លាម។ ជាហេតុដែលធ្វើឲ្យមុខរបររបស់អ្នករីកចម្រើនមិនគួរឲ្យជឿនោះឡើយ។ ជាពិសេស រង្វាន់តូច និងធំក៏ចូលមកព្រមគ្នាផងដែរ។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ សែននំអ៊ីរួច នឹងអាចទទួលបានឱកាសមួយ។ ជាពិសេស ក៏មានអ្នកតាមជួយអ្នកពីក្រោយ ធ្វើឲ្យសម្រេចបានការងារគ្រប់យ៉ាងផងដែរ។ ដូចនេះ ចំណូលនឹងខ្ពស់ជាទីបំផុត។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក ក្រោយសែននំអ៊ី នឹងអាចទទួលបានផលធំពីការបណ្តាក់ទុនទាំងឡាយ។ ជាពិសេស ផលប្រយោជន៍ក៏អាចប្រមូលមកពីទិសផ្សេងច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនលំបាកឡើយ៕