ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកាដូដែលអ្នកមិនគួរជូនអ្នកដទៃព្រោះអាចនាំសំណាងមិនល្អ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរទិញកាបូបលុយជូនអ្នកដទៃនោះទេ ព្រោះវាអាចនាំយកលុយអ្នកទៅជាមួយគ្នា។ ប៉ុន្តែចំពោះប្តីប្រពន្ធ និងសង្សារ អាចនឹងជូនបានព្រោះអ្នកមានភាពស្និទ្ធស្នាលនឹងគ្នា។
- អ្នកមិនគួរទិញកាបិតទៅជូនអ្នកដទៃនោះទេ ព្រោះវាមានអត្ថន័យមិនល្អសម្រាប់អ្នក និងអ្នកដទៃនោះទេ។
- អ្នកក៏មិនគួរទិញរូបចម្លាក់ ឬរូបទេវតាទ្រព្យជូនអ្នកដទៃផងដែរ ព្រោះវាអាចនាំយកទ្រព្យចេញពីអ្នកទៅជូនអ្នកដទៃបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- អ្នកក៏មិនគួរទិញនាឡិកាជូនអ្នកដទៃដែរ ព្រោះវាអាចនាំសំណាងមិនល្អទៅក្បែរខ្លួនអ្នកផ្សេង។ ដូចនេះ អ្នកគួរតែទិញរបស់ផ្សេងជូនវិញទើបមិនប៉ះពាល់ដល់លាភសំណាងរបស់អ្នកដទៃ។
- ស្បែកជើងក៏មិនគួរទិញជូនអ្នកផ្សេងដែរ ព្រោះវាអាចធ្វើឲ្យម្នាក់នោះចាកចេញពីអ្នកដោយមិនដឹងខ្លួន។
- តុក្កតាក្រណាត់ក៏មិនគួរទិញយកទៅជូនអ្នកដទៃដែរ ព្រោះតាំងក្នុងផ្ទះយូរអាចនាំរឿងមិនល្អចូលមកបានយ៉ាងងាយ។
- ទៀន ព្រមទាំងឆ័ត្រក៏ជាវត្ថុដែលអ្នកមិនគួរជូនអ្នកដទៃដូចគ្នា ព្រោះវាអាចនាំគ្រោះចូលផ្ទះបាន។ ដូចនេះ មុននឹងអ្នកទិញរបស់ជូនគេ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចបង្អាក់សំណាងល្អមិនឲ្យចូលមកបាន៕