មានបុរសវ័យក្មេងម្នាក់អាចមានការឈឺចាប់នៅក្នុងពងស្វាសដោយមិនមានការប៉ះទង្កិច ឬមានបញ្ហាអ្វីពីមុននោះឡើយ។
• ពេលខ្លះគាត់អាចមានអារម្មណ៍ថា ពិតជារមាស់នៅជុំវិញពងស្វាស
• ពេលខ្លះវាអាចពិបាកក្នុងការនោម
• ពេលខ្លះពងស្វាសមួយចំហៀងហាក់បីដូចជាមានទំហំធំជាងម្ខាងទៀត
• ពេលខ្លះពងស្វាសមួយចំហៀងរឹងជាងម្ខាងទៀត
• ពេលខ្លះពងស្វាសម្ខាង ឬទាំងសងខាងហាក់ដូចជាបាត់។
ប្រសិនបើអ្នកបញ្ហាដូចរៀបរាប់ទាំងនេះ ឬកំពុងកើតឡើងចំពោះអ្នក សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ មនុស្សគ្រប់រូបអាចមានអារម្មណ៍ថាខ្មាស់អៀន ជាពិសេសនៅពេលដែលមានការបង្ហាញផ្នែកនៃកេរ្តិ៏ខ្មាស់របស់ពួកគេ។ ប៉ុន្តែគ្រូពេទ្យអាចជួយអ្នកបាន ហើយពួកគេធ្លាប់ពិនិត្យរឿងនេះ ហើយក៏ជាមនុស្សដែលយល់អំពីវាយ៉ាងច្បាស់លាស់។
ការព្រួយបារម្ភអំពីអ្វីមួយ ហើយមិនទទួលបានជំនួយ មិនមែនជាភាពឆ្លាតវៃនោះទេ វាអាចនាំបញ្ហាកាន់តែអាក្រក់ទៅៗ។
សព្វថ្ងៃនេះ មានព័ត៌មានជាច្រើននៅជុំវិញអ្នក ជាពិសេសប្រភេទដ៏អាក្រក់បំផុតនៃបញ្ហាសុខភាព ហើយអ្នកអាចមានអារម្មណ៍ខ្លាចក្នុងការសួរ ហើយគ្រាន់តែព្រួយបារម្ភអំពីរឿងដែលអាក្រក់បំផុតទាំងអស់ដែលអាចកើតឡើង។ វាពិតជាការល្អបំផុតក្នុងការពិនិត្យមើលឲ្យបានឆាប់ជាជាងយឺតពេល៕