ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល មិនដល់ពេល៥ថ្ងៃផង នឹងអាចសម្រេចបានការងារធំក្នុងការងារ។ ជាពិសេស មានអ្នកជួយចង្អុរបង្ហាញផ្លូវឲ្យទទួលបានទ្រព្យធំខ្លាំងណាស់។ ដូចនេះ អ្នកនឹងអាចកែប្រែជីវភាពទាំងស្រុងបាន។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច មិនទាន់គ្រប់៥ថ្ងៃផង នឹងមានទេវតាទ្រព្យមកក្បែរខ្លួន។ ជាពិសេស ធ្វើអ្វីក៏អាចសម្រេចបានផលផងដែរ។ ដូចនេះ ពីមួយថ្ងៃទៅមួយថ្ងៃនឹងមិនចេះខ្វះក្រដាសប្រាក់ចូលមកឡើយ។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ មិនទាន់បាន៥ថ្ងៃផង ឃ្លាំងទ្រព្យនឹងកើនឡើងខ្លាំងណាស់។ ជាពិសេស មិនថាអ្នកធ្វើអ្វីទេនឹងទទួលបានសុទ្ធតែក្រដាសប្រាក់ធំ។ ដូចនេះ អ្នកនឹងមិនជួបបញ្ហាជំពាក់បំណុលនរណាឡើយ៕