ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលមិនគួរធ្វើក្នុងពេលព្រឹកឡើយ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរព្រឹកឡើងជេរដាក់បណ្តាស់សារអ្នកដទៃឡើយ ព្រោះវាអាចធ្វើឲ្យគ្រួសារអ្នករស់នៅមិនចុះសម្រុងគ្នាឡើយ ដោយគ្រួសារអាចបែកបាក់បានយ៉ាងងាយ។
- ក្រៅពីជេរ អ្នកក៏មិនគួរធ្វើមុខស្អុយដាក់មនុស្សគ្រប់គ្នាដែរ ព្រោះគ្មាននរណាជំពាក់អ្នកឡើយ។ នៅពេលដែលអ្នកតែងតែធ្វើមុខស្អុយក្នុងពេលព្រឹក នឹងធ្វើឲ្យអ្នកជួបមិនបានសំណាងល្អឡើយ។
- អ្នកមិនគួរយករបស់របរទៅដូរនៅហាងទាំងព្រឹកនោះទេ ព្រោះអាចនាំសំណាងមិនល្អដល់ហាង ថែមទាំងធ្វើឲ្យអ្នកមានចិត្តមិនស្ងប់ឡើយ។
- អ្នកមិនគួរទៅទារបំណុលអ្នកដទៃក្នុងពេលព្រឹកនោះទេ ព្រោះវាអាចធ្វើឲ្យគេស៊យបាន។ ដូចនេះ អ្នកមិនគួរទៅបំផ្លាញលាភសំណាងរបស់អ្នកដទៃឡើយ ទើបអ្នកអាចទទួលបានទ្រព្យធំ។
- អ្នកក៏មិនគួរទៅខ្ចីប្រាក់អ្នកដទៃក្នុងពេលព្រឹកដែរ ព្រោះវាអាចធ្វើឲ្យអ្នកជួបតែសំណាងមិនសូវល្អនោះទេក្នុងរយៈពេលខាងមុខ។
- អ្នកមិនគួរនាំយកដំណឹងនរណាស្លាប់ទៅប្រាប់ម្នាក់ទៀតក្នុងពេលព្រឹកព្រលឹមនោះឡើយ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរជួបសំណាងមិនល្អនោះទេ។
- ប្រសិនជាអ្នកយំ ឬឈ្លោះគ្នាក្នុងពេលព្រឹកព្រលឹម នឹងធ្វើឲ្យអ្នកជួបតែសំណាងអាក្រក់មិនចេះឈប់នោះឡើយ។
- ក្នងពេលព្រឹកក៏អ្នកមិនគួរនិយាយពាក្យមិនល្អដែរ ព្រោះវាអាចធ្វើឲ្យអ្នកជួបនឹងរឿងមិនល្អដូចគ្នា៕