ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣មុខដែលអាចបំផ្លាញក្រលៀនបុរសខ្លាំង។ តើមានអ្វីខ្លះទៅ?
- ថ្វីត្បិតតែផ្លែស្ពឺមានសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែចំពោះបុរសដែលមានក្រលៀនមិនសូវល្អ មិនគួរញ៉ាំច្រើនឡើយ ព្រោះវាមានផ្ទុកសារធាតុដែលអាចធ្វើឲ្យក្រលៀនអ្នកកាន់តែខ្សោយបាន។ ដូចនេះ យូរទៅក្រលៀននឹងអាចខូចដោយមិនដឹងខ្លួន។
- កាហ្វេអាចធ្វើឲ្យមនុស្សមានអារម្មណ៍ក្នុងការបំពេញការងារផ្សេងៗ ប៉ុន្តែកាហ្វេក៏គ្រោះថ្នាក់ចំពោះមនុស្សប្រុសដែលមានក្រលៀនមិនសូវល្អផងដែរ។ ជាពិសេស វាក៏អាចបំផ្លាញសុខភាពខួរក្បាលរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំកាហ្វេ។
- តែគុជជាភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ ដោយក្រោយពេលដែលញ៉ាំច្រើន នឹងធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែមខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ក្រលៀនផងដែរ។ ដូចនេះ បុរសដែលមានក្រលៀនមិនល្អ មិនគួរប៉ះពាល់ភេសជ្ជៈមួយនេះឡើយ៕