ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលប្តីប្រពន្ធតែងធ្វើមុនចូលគេងអាចបំផ្លាញមនោសញ្ចេតនាបាន។ តើមានអ្វីខ្លះទៅ?
- មុនចូលគេង ប្តីប្រពន្ធមិនគួរតែងតែឈ្លោះគ្នានោះទេ ព្រោះវាអាចធ្វើឲ្យអ្នកគេងមិនលក់។ ជាពិសេស បើអ្នកយកកំហឹងចូលគេង នឹងបំផ្លាញសុខភាពរបស់អ្នកខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរព្រោះតែរឿងតូចតាចហើយឈ្លោះតែគ្នានោះទេ។
- អ្នកមិនគួរមានទម្លាប់គេងអោបគ្នាមុខទល់មុខនោះទេ ព្រោះខ្យល់ដង្ហើមដែលស្រូបចូលគឺអុកស៊ីសែន ហើយបញ្ចេញមកក្រៅវិញជាកាបូនឌីអុកស៊ីតដែលជាជាតិពុល។ ដូចនេះ ប្រសិនជាអ្នកគេងបែបនេះក្នុងពេលយូរ នឹងអាចស្រូបយកជាតិពុលចូលទៅក្នុងរាងកាយច្រើនណាស់ ដោយធ្វើឲ្យគ្រោះថ្នាក់ខ្លាំង។
- អ្នកមិនគួរតែងតែរួមភេទច្រើនលើសកំណត់នោះទេ ព្រោះវាអាចបំផ្លាញសុខភាពអ្នកទាំងពីរខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកចង់ថែរក្សាមនោសញ្ចេតនា និងសុខភាព គួរតែប្រយ័ត្នពីរឿង៣នេះឲ្យបានខ្ពស់៕