ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាគ្រោះថ្នាក់ដែលរាងកាយបញ្ចេញមកប្រាប់អ្នកក្រោយតែងចូលគេងយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ ហើយកើតអាការៈក្អួត មានន័យថាក្រពះ និងពោះវៀនរបស់អ្នកកំពុងតែប្រឈមនឹងបញ្ហា។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ទើបក្រពះនិងពោះវៀនរបស់អ្នកមានសុខភាពល្អ។
- ជាធម្មតា ប្រសិនជាមិនហាត់ប្រាណទេ បេះដូងនឹងមិនលោតញាប់នោះទេ។ ប៉ុន្តែបើសុខៗមិនមានរឿងអ្វីកើតឡើង តែបេះដូងបែរជាលោតញាប់ នោះបេះដូងរបស់អ្នកកំពុងតែប្រឈមនឹងគ្រោះថ្នាក់ដោយសារតែការចូលគេងយប់ជ្រៅហើយ។
- នៅពេលដែលអ្នកក្រោកពីគេង ភ្នែកបែរជាឡើងសរសៃក្រហម នោះមានន័យថាមកពីអ្នកលេងទូរស័ព្ទច្រើនមុនចូលគេង ហើយតែងចូលគេងយប់ជ្រៅ ទើបកើតមានអាការៈមួយនេះ។ ប្រសិនជាអ្នកនៅតែរក្សាទម្លាប់មួយនេះ យូរទៅនឹងធ្វើឲ្យសរសៃឈាមភ្នែករបស់អ្នកផ្ទុះបានយ៉ាងងាយ៕