ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យមេជីវិតឈ្មោលរឹងមាំ។ តើមានអ្វីខ្លះទៅ?
- តាមការស្រាវជ្រាវបានបង្ហាញថា បុរសដែលហាត់ប្រាណយ៉ាងតិច៣ដងក្នុងមួយអាទិត្យ ហើយហាត់ប្រាណមួយម៉ោងឡើងលើ មេជីវិតឈ្មោលមានភាពរឹងមាំ រស់រវើក និងកើនឡើងជាលំដាប់។ ដូចនេះ អ្នកគួរតែសាងទម្លាប់ហាត់ប្រាណដើម្បីសុខភាពមេជីវិតឈ្មោលរបស់អ្នក។
- ប្រសិនជាអ្នកមានទម្លាប់ជក់បារី គួរតែកែចោល ព្រោះការជក់បារីច្រើននឹងធ្វើឲ្យស្ពែម៉ាតូសូអ៊ីតរបស់អ្នកធ្លាក់ចុះខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកែទម្លាប់មួយនេះចេញឲ្យបាន។
- អ្នកគួរតែពិសារបន្លែ និងផ្លែឈើស្រស់ៗ ជាពិសេសគឺប៉េងប៉ោះតែម្តង ព្រោះវាអាចធ្វើឲ្យមេជីវិតរបស់អ្នកមានភាពរឹងមាំ ហើយកើនឡើងច្រើនមិនគួរឲ្យជឿ។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីទាំងនេះ ដើម្បីសុខភាពមេជីវិតរបស់អ្នក៕