ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា មិនថាជាបុគ្គលិក ឬក៏ជាអ្នកជំនួញនោះទេគឺសុទ្ធតែអាចទទួលបានប្រាក់ចំណូលខ្ពស់ទាំងអស់។ ជាពិសេស គេក៏ពូកែក្នុងការចាប់ឱកាសជាប់ផងដែរ។ ជាហេតុដែលធ្វើឲ្យផលដែលប្រមូលបានមិនចេះទាបឡើយ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក នៅពេលដែលកាន់តែជិតចុងឆ្នាំ នឹងកាន់តែអាចទទួលបានចំណូលខ្ពស់។ ជាពិសេស ផលដែលបានមកពីការងារក៏កើនទ្វេដងផងដែរ។ ដូចនេះ អ្នកនឹងមិនត្រូវបានចៅហ្វាយនាយស្តីបន្ទោសឡើយ។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី មិនថាលាភក្នុង ឬក្រៅទេគឺសម្រុកមកទាំងអស់។ ជាពិសេស អត្រាខ្ពស់ណាស់ក្នុងការឈ្នះបានឆ្នោត។ ដូចនេះ អ្នកនឹងរកមិនឃើញកន្លែងសម្រាប់ទុកដាក់លុយនោះទេ៕