ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើគួរតែដុសធ្មេញមុនពិសារអាហារពេលព្រឹក ឬក៏បរិភោគរួច ទើបដុសធ្មេញ?
មានមនុស្សមួយចំនួនគិតថា ឆ្លងកាត់រយៈពេលមួយយប់ ក្នុងមាត់ប្រាកដជាមានផ្ទុកមេរោគច្រើន និងមានក្លិនមាត់ផងដែរ។ ដូចនេះ គេដុសធ្មេញរួច ទើបញ៉ាំអាហារពេលព្រឹកតាមក្រោយ។ ប៉ុន្តែក៏មានបុគ្គលមួយចំនួនគិតថា ការញ៉ាំអាហារពេលព្រឹករួចទើបដុសធ្មេញអាចជួយកំចាត់ក្លិនមាត់ ព្រមទាំងអាចជួយសម្អាតកាកសំណល់ដែលបន្សល់ទុកក្នុងធ្មេញនោះបានស្អាតល្អ ដោយល្អចំពោះសុខភាពមាត់ធ្មេញ។ តាមពិតទៅ ទម្លាប់២នេះអ្នករក្សាទម្លាប់មួយណាក៏បានដែរ វាសុទ្ធតែមិនប៉ះពាល់ដល់សុខភាពធ្មេញរបស់អ្នកឡើយ៕