ក្លិនមាត់មិនល្អកើតឡើងច្រើនណាស់នៅលើប្រជាជនខ្មែរយើង។ ទម្លាប់ថែរក្សាមាត់ធ្មេញបានល្អ អាចជួយកាត់បន្ថយការកើតជាកំណកជាប់ធ្មេញ ដែលអាចបង្កជាក្លិនមាត់មិនល្អបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីបង្ការខ្លះៗដែលអាចជួយការពារកុំឲ្យមានក្លិនមាត់មិនល្អបាន៖

  • ចូរលាងសម្អាតមាត់ជាមួយទឹកក្រោយពីញ៉ាំអាហាររួច
  • ចូរទំពារស្ករកៅស៊ូគ្មានជាតិផ្អែមដើម្បីភ្ញោចទឹកមាត់សម្រាប់លាងសម្អាតមាត់ដោយខ្លួនឯង
  • អ្នកអាចជ្រើសរើសការញ៉ាំអាហារសម្រន់ដូចជា ការ៉ុត ផ្លែប៉ោមដើម្បីជួយសម្អាតកំទិចកំទីអាហារនៅចន្លោះធ្មេញបាន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ចូរញ៉ាំអាហារមានតុល្យភាព។ ការកង្វះវីតាមីនអាចនាំឲ្យមានជំងឺអញ្ចាញធ្មេញ និងក្លិនមាត់អាក្រក់ដែរ៕