តើអ្វីទៅជាជំងឺរលាកថ្លើមប្រភេទ C?

វាគឺជាជំងឺថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើម C។ ខណៈពេលដែលមនុស្សមួយចំនួនអាចជាពីជំងឺនេះដោយខ្លួនឯង តែ៨០ភាគរយនៃអ្នកជំងឺនេះនឹងវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃដោយមិនមានការព្យាបាល។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺរលាកថ្លើម C កំពុងតែជាមូលហេតុនាំឲ្យវះកាត់ដូរថ្លើម ហើយក៏ធ្វើឲ្យកើតជំងឺមហារីកថ្លើមផងដែរ។

តើយើងអាចឆ្លងជំងឺរលាកថ្លើមប្រភេទ C ដូចម្តេចទៅ?

វីរុសរលាកថ្លើម C ឆ្លងនៅពេលឈាមរបស់អ្នកជំងឺនេះចូលទៅក្នុងរាងកាយរបស់មនុស្សម្នាក់ទៀត។ វាអាចកើតឡើងតាមរបៀបជាច្រើនដូចជា ការចាក់ម្ជុររួមគ្នា និងការបញ្ចូលឈាមដោយមិនបានពិនិត្យជាមុន។

ហេតុអ្វីបានជាត្រូវការធ្វើតេស្តរកមើលជំងឺរលាកថ្លើម C?

មនុស្សភាគច្រើនដែលមានជំងឺរលាកថ្លើមប្រភេទ C គឺមិនបានដឹងថា ពួកគេកំពុងតែមានជំងឺនេះឡើយ។ ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីដឹងគឺធ្វើតេស្ត។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

តើមនុស្សបែបណាដែលប្រឈមខ្លាំងនឹងជំងឺរលាកថ្លើម C ជាងគេទៅ?

  • ម្តាយអ្នកមានជំងឺនេះមុនពេលអ្នកកើត
  • អ្នកធ្លាប់ចាក់ម្ជុររួមគ្នា
  • អ្នកធ្លាប់លាងឈាមរ៉ាំរ៉ៃ
  • មានជំងឺដូចជាអេដស៍ ឬថ្លើមរ៉ាំរ៉ៃ
  • ធ្លាប់បញ្ចូលឈាមមុនឆ្នាំ ១៩៩២
  • ធ្លាប់វះកាត់ប្តូរសរីរាង្គមុនឆ្នាំ ១៩៩២
  • កើតចន្លោះឆ្នាំ ១៩៤៥ ទៅ ១៩៦៥
  • អ្នកធ្វើការប៉ះពាល់នឹងឈាមច្រើន ឬរបួសដោយសារតែរបស់ស្រួចៗ ឬម្ជុរ
  • រាងកាយចាក់សាកដោយឧបករណ៍មិនបានសម្លាប់មេរោគ
  • រួមភេទដៃគូរច្រើនចាប់ពី ៥០ឡើងទៅ
  • មានជំងឺថ្លើម ឬតេស្តថ្លើមឃើញខុសធម្មតា៕