ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
ក្នុងផ្ទះបើមានឆ្នាំមមែ នឹងមានអ្នកតាមជួយច្រើនណាស់មុនចុងឆ្នាំនេះ។ ជាពិសេស ក៏មាននាំយកទ្រព្យធំមកជូនដល់ផ្ទះផងដែរ។ ដូចនេះ ឃ្លាំងទ្រព្យនឹងណែនខ្លាំងគ្មានកន្លែងទំនេរសម្រាប់ទុកអ្វីផ្សេងទៀតទេ។
ឆ្នាំជូត
ក្នុងផ្ទះប្រសិនជាមានឆ្នាំជូត លាភក្រៅនឹងសម្រុកមកខ្លាំងណាស់។ ជាពិសេស ឱកាសនៃការរកបានប្រាក់ធំនឹងកើនឡើងជាលំដាប់។ ដូចនេះ ក្នុងឃ្លាំងរបស់អ្នកនឹងមិនចេះខ្វះក្រដាសប្រាក់ក្រាស់នោះឡើយ។
ឆ្នាំឆ្លូវ
ក្នុងផ្ទះបើមានឆ្នាំឆ្លូវនេះ នឹងអាចយកបានមាសប្រាក់ច្រើនណាស់មុនចុងឆ្នាំនេះ។ ជាពិសេស ការងារគ្រប់យ៉ាងក៏អាចបានផលធំពីការប្រឹងប្រែងទាំងឡាយផងដែរ។ ដូចនេះ អ្នកនឹងរាប់លុយឡើងទន់ដៃតែម្តង៕