មនុស្សភាគច្រើនគឺតែងតែធ្លាប់មានអាការៈជំងឺផ្តាសាយតិចតួចក្នុងជីវិត ហើយវាច្រើនតែកើតឡើងតែរយៈពេលមួយឬពីរសប្តាហ៍ប៉ុណ្ណោះ។ ដូច្នេះហើយ ការទៅជួបពេទ្យព្យាបាលអាចជារឿងមិនចាំបាច់ឡើយ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលប្រឈមនឹងផលវិបាកច្រើនរបស់ជំងឺនេះ វាអាចជារឿងគំរាមគំហែងដល់អាយុជីវិតបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈជំងឺភ្តាសាយអាចមានដូចជា៖

  • ក្អក
  • ឈឺបំពង់ក
  • ហៀរសម្បោរ ឬតឹងច្រមុះ
  • ឈឺសាច់ដុំ
  • ឈឺក្បាល
  • អស់កម្លាំង
  • ក្តៅខ្លួន
  • ក្អួត និងរាករូស (ច្រើនតែជាកូនក្មេង)
  • គ្រុន

ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវហេតុផលមួយចំនួនដែលអ្នកគួរតែទៅជួបពេទ្យដើម្បីព្យាបាល

  • ពិបាកដកដង្ហើម៖ ការដែលមានជំងឺផ្តាសាយមិនគួរណាប៉ះពាល់ដល់ការដកដង្ហើមទេ តែបើវាប៉ះពាល់ វាអាចជាអ្វីមួយធ្ងន់ធ្ងរជាងនេះដូចជា ជំងឺរលាកសួត ឬមានការបង្ករោគនៅសួតតែម្តង(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ឈឺចាប់ ឬតឹងទ្រុង ឬពោះ៖ វាជាអាការៈដែលអ្នកមិនគួរប្រងើយកន្តើយឡើយ។ ជំងឺផ្តាសាយអាចធ្វើឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលលើអ្នកជំងឺបេះដូងបាន។ ការឈឺទ្រូងគឺជាអាការៈមួយនៃជំងឺរលាកសួតដែរ។
  • ក្អួតញឹក៖ ការក្អួតធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនដែលជាហេតុនាំឲ្យអ្នកមិនងាយមានភាពធូរស្បើយពីជំងឺផ្តាសាយឡើយ។ ការក្អួត ឬមិនអាចញ៉ាំទឹកបាន អាចជាអាការៈនៃការបង្ករោគនៅក្នុងឈាម ដែលជាផលវិបាកជំងឺផ្តាសាយដ៏ធញងន់ធ្ងរ ហើយអាចនឹងធ្វើឲ្យខ្សោយសរីរាង្គក្នុងខ្លួនច្រើនទៀតបើសិនជាមិនបានព្យាបាលទេ។
  • មានផ្ទៃពោះ៖ បើសិនជាមានផ្ទៃពោះហើយមានជំងឺផ្តាសាយទៀត អ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺរលាកទងសួត ហើយកូនអាចសម្រាលមិនគ្រប់ខែ ឬកើតមិនគ្រប់ទម្ងន់ផង។ ករណីខ្លះ ជំងឺផ្តាសាយក៏ធ្វើឲ្យកូនស្លាប់ក្នុងផ្ទៃដែរ។ ស្រ្តីមានផ្ទៃពោះទាំងអស់គប្បីចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ។
  • មានជំងឺហឺត៖ ដោយសារតែជំងឺហឺតច្រើនតែធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះអាការៈរបស់ជំងឺផ្តាសាយច្រើនតែធ្ងន់ធ្ងរ។
  • មិនធូរស្បើយ ហើយកាន់តែធ្ងន់ធ្ងរជាងមុន៖ អាការៈជំងឺភ្តាសាយនឹងមិនកើតឡើងវិញឡើយក្រោយពីវាធូរស្រាលវិញហើយ។ តែអាការៈក្តៅខ្លួនខ្លាំង និងក្អកខ្លាំងរហូតដល់មានស្លេស្មបៃតង ឬលឿង គឺជាអាការៈរបស់ជំងឺរលាកសួត
  • អ្នកស្ថិតក្នុងចំណោមមនុស្សដែលមានការប្រឈមខ្ពស់នឹងផលវិបាកជំងឺផ្តាសាយដូចជា៖
    • ក្មេងអាយុក្រោម ៥ឆ្នាំ ជាពិសេសក្រោម ២ឆ្នាំ
    • មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
    • ជាគ្រូពេទ្យថែទាំជំងឺ
    • អ្នកជំងឺទឹកនោមផ្អែម មានជំងឺតម្រងនោម ឬថ្លើម និងជំងឺសួតរ៉ាំរ៉ៃ
    • មានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារតែជំងឺអេដស៍ ឬមហារីក
    • ជាមនុស្សអាយុក្រោម ១៩ឆ្នាំដែលព្យាបាលដោយប្រើថ្នាំ Aspirin រយៈពេលយូរ
    • ជាមនុស្សធាត់ ឬធាត់ជ្រុលដោយមានសន្ទស្សន៍ទម្ងន់ធៀបកម្ពស់ ចាប់ពី ៤០ឡើងទៅ៕