ផ្លែទំពាំងបាយជូរត្រូវបានគេស្គាល់អស់រយៈពេលរាប់ពាន់ឆ្នាំ ហើយក៏ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីផលិតជាស្រាទំពាំងបាយជូរដែរ។ យ៉ាងណាមិញ ផ្លែទំពាំងបាយជូរមានច្រើនប្រភេទណាស់ទៅតាមពណ៌របស់វាដូចជា ពណ៌បៃតង ក្រហម ខ្មៅ លឿង និងផ្កាឈូក។ ខ្លះដុះមកមានគ្រាប់ និងខ្លះទៀតគ្មានគ្រាប់ទេ។ មានហេតុផលច្រើនណាស់ដែលគេនិយាយថា ការញ៉ាំផ្លែទំពាំងបាយជូរល្អចំពោះសុខភាពបេះដូង។

ជួយបញ្ចុះសម្ពាធឈាម

ត្រឹមផ្លែទំពាំងបាយជូរ ១៥១ក្រាម មានជាតិប៉ូតាស្យូម ២៨៨មីលីក្រាមទៅហើយ ដែលវាស្មើនឹងតម្រូវការប្រចាំថ្ងៃរបស់មនុស្សយើង ៦ភាគរយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាតិរ៉ែមួយនេះសំខាន់ណាស់សម្រាប់ថែរក្សាកម្រិតសម្ពាធឈាមប្រកបដោយសុខភាពល្អ។ ការញ៉ាំប៉ូតាស្យូមតិច ត្រូវបានគេរកឃើញថា បង្កើនការប្រឈមនឹងជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ 

ការសិក្សាមួយទៅលើមនុស្សធំប្រមាណ ១២២៦៧នាក់បានបង្ហាញថា អ្នកដែលញ៉ាំប៉ូតាស្យូមកម្រិតកាន់តែខ្ពស់ គឺមិនងាយស្លាប់ដោយសារតែជំងឺបេះដូង ដូចអ្នកដែលញ៉ាំប៉ូតាស្យូមតិចឡើយ។

ជួយបញ្ចុះកូឡេស្តេរ៉ុល

សារធាតុជាច្រើនដែលមានក្នុងផ្លែទំពាំងបាយជូរ ប្រហែលជាជួយការពារកុំឲ្យកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ តាមរយៈការបន្ថយការបឺតស្រូបកូឡេស្តេរ៉ុលក្នុងអាហារចូលចរន្តឈាម។ 

តាមការសិក្សាមួយទៅលើមនុស្សប្រមាណ ៦៩នាក់ ដែលមានចំនួនកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់បានរកឃើញថា ការញ៉ាំទំពាំងបាយជូរ៥០០ក្រាមក្នុងមួយថ្ងៃរយៈពេល ៨សប្តាហ៍ អាចជួយបញ្ចុះកូឡេស្តេរ៉ុលសរុប និងអាក្រក់បានយ៉ាងល្អ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ទំពាំងបាយជូរសគឺមិនមានឥទ្ធិពលបែបនេះឡើយ។ 

សារធាតុដែលមានក្នុងទំពាំងបាយជូរ និងស្រាក្រហមប្រហែលជាអាចជួយប្រឆាំងនឹងជំងឺបេះដូងបាន។ ទំពាំងបាយជូរអាចជួយបញ្ចុះកូឡេស្តេរ៉ុល និងសម្ពាធឈាមបានយ៉ាងអស្ចារ្យ៕