ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ងូតទឹកដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកងូតទឹក មិនគួរងូតយូរខ្លាំងនោះទេ ដោយមិនគួរងូតហួស៣០នាទីឡើយ។ ជាពិសេស មនុស្សចាស់ កូនក្មេង និងអ្នកដែលកើតជំងឺទាក់ទងនឹងសរសៃឈាម មិនគួរងូតហួស២០នាទីឡើយ។ នៅពេលដែលអ្នកងូតទឹកយូរពេក នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺដាច់សរសៃឈាមខ្លាំងណាស់។
- សីតុណ្ហភាពនៃទឹករបស់អ្នកគួរតែរក្សាចន្លោះពី៣៥ដល់៤០អង្សាសេទើបល្អចំពោះសុខភាព។ ប្រសិនជាទឹកក្តៅពេក នឹងធ្វើឲ្យសរសៃឈាមនៃស្បែករបស់អ្នករីកធំ ធ្វើឲ្យឈាមហូរតិច បណ្តាលឲ្យអ្នកងាយប្រឈមនឹងការខ្វះអុកស៊ីសែនណាស់។ បើទឹកត្រជាក់ពេក នឹងធ្វើឲ្យរន្ធញើសបិទ សរសៃឈាមរួម ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- អ្នកមិនគួរងូតទឹកភ្លាមក្រោយពេលដែលប្រើខួរក្បាលខ្លាំងរួច ហាត់ប្រាណរួច ញ៉ាំស្រារួច ផ្តាសាយ និងពិសារបាយរួចទេ ព្រោះវាអាចធ្វើឲ្យឈាមមិនអាចផ្គត់ផ្គង់ដល់ខួរក្បាលបានគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យអ្នកអាចវិលមុខ ឬប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់៕