“ការស្អំ” គឺជាវិធីសាស្រ្តមួយដែលត្រូវបានប្រើក្នុងការសង្គ្រោះបឋម ដើម្បីជួយកាត់បន្ថយការឈឺចាប់ ដោយឧបករណ៍ស្អំត្រជាក់និងក្តៅ (Cold-Hot Pack) មានលក្ខណជាថង់ប្លាស្ទិក នៅខាងក្នុ ងមានជែលដែលមានលក្ខណស្រដៀងនឹងចាហ៊ួយ។ វាគឺជាឧបករណ៍ខាងវេជ្ជសាស្ត្រដែលអាចទិញបានយ៉ាងងាយស្រួលហើយគួរតែមាននៅផ្ទះ។
ការស្អំត្រជាក់
ប្រើពេលណា៖
គ្រុនក្តៅ គ្រេចថ្លោះ ជាំពីការប៉ះទង្គិច ឈាមហូតាមច្រមុះ។
ប្រើយ៉ាងដូចម្តេច?
១. ស្អំនៅចំណុចដែលទទួលការឈឹចាប់ក្នុងរវាង២៤-៤៨ម៉ោង។
២. យកថង់ជែលទៅក្លាស្សេក្នុងទូរទឹកកកឬទឹកកក រហូតដល់ត្រជាក់រួចយកទៅស្អំនៅបរិវេណដែលរងការឈឺចាប់។
៣. ស្អំបរិវេណដែលឈឺប្រហែល ១០-១៥នាទី មិនគួរស្អំយូរជាងនេះ ហើយមិនគួរស្អំជាប់យូរពេក។
៤. គួររុំដោយស្រោមថង់ ឬរុំដោយក្រណាត់ដើម្បីកុំឲ្យប៉ះពាល់ដោយផ្ទាល់ជាមួយស្បែក។
៥. ចៀសវាងការស្អំបរិវេណដែលជារបួសដាច់រហែក ព្រោះមានឱកាសឆ្លងមេរោគ។
ការស្អំក្តៅ
ប្រើពេលណា៖
ឈឺខ្នង ឈឺពេលមករដូវ ឈឺជង្គង់ ឈឺសាច់ដុំ។
ប្រើយ៉ាងដូចម្តេច?
១. ស្អំបន្ទាប់ពីទទួលការឈឺចាប់ ឬជាំ ៤៨-៧២ ម៉ោង ហាមស្អំក្តៅនៅកន្លែងដែលមានរបួសឬរលាកធ្ងន់ធ្ងរជាពិសេសក្នុងរយៈពេល ២៤ ម៉ោងដំបូង។
២. យកថង់ជែលមួយដែលបានត្រាំក្នុងទឹកក្តៅឬទឹកដែលដាំពុះហើយ (ហាមយកថង់ទៅស្ងោរជាមួយទឹក) រហូតដល់ជែលក្តៅល្មម ត្រូវសាកសីតុណ្ហភាពដែលនឹងត្រូវយកទៅស្អំមិនត្រូវឲ្យក្តៅពេកទេ រួចយកទៅស្អំនៅបរិវេណដែលរងរបួស។
៣. ស្អំបរិវេណដែលឈឺប្រហែល ១៥-២០ នាទីដោយផ្លាស់ប្តូរកន្លែងស្អំជារឿយៗ។
៤. គួររុំដោយស្រោមថង់ ឬរុំដោយក្រណាត់ដើម្បីកុំឲ្យប៉ះពាល់ដោយផ្ទាល់ជាមួយស្បែក។
៥. ចៀសវាងការស្អំបរិវេណដែលជារបួសដាច់រហែក ព្រោះមានឱកាសឆ្លងមេរោគ៕