លាភសំណាងរបស់មនុស្សម្នាក់ៗគឺមើលមិនឃើញឡើយ មានអ្នកខ្លះលាភសំណាងរបស់គេអាចនឹងប្រែប្រួលនៅរយៈពេល៥ឆ្នាំខាងមុខ។ ដូចនេះតើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំឆ្លូវ

នៅរយៈពេល៥ឆ្នាំខាងមុខ អ្នកនឹងអាចមានលាភសំណាង ដោយមានលាភផ្ទួនៗតែម្តង។ ថ្វីត្បិតតែអ្នកដែលកើតនៅឆ្នាំឆ្លូវនេះជាមនុស្សដែលស្លូតបូត មិនមានកល់ល្បិច ប៉ុន្តែគេជាបុគ្គលដែលមានអ្នកតាមជួយ ជាហេតុដែលអាចធ្វើឲ្យមុខរបរអាចដើរទៅមុខដោយធម្មតា។ ដូចនេះក្នុងគណនីសន្សំប្រាក់របស់គេនឹងអាចកើនឡើងជាខ្លាំង។

ឆ្នាំខាល

៥ឆ្នាំខាងមុខ លាភសំណាងអ្នកនឹងប្រែជាល្អណាស់។ មុខរបរអ្នកនឹងអាចរីកចម្រើនទៅមុខ ម្យ៉ាងទៀតអ្នកប្រហែលជាមានឱកាសអង្គុយលើកន្លែងខ្ពស់បាន។ ដូចនេះក្នុងរយៈពេល៥ឆ្នាំ ជីវភាពរស់នៅរបស់គេនឹងអាចប្រែជាល្អណាស់។

ឆ្នាំម្សាញ់

នៅក្នុងរយៈពេល៥ឆ្នាំនេះ អ្នកនឹងអាចសាងទំនាក់ទំនងល្អជាមួយអ្នកដទៃយ៉ាងច្រើន ជាហេតុដែលអាចធ្វើឲ្យអ្នកមានអ្នកតាមជួយជានិច្ច។ ដូចនេះនៅរយៈពេល៥ឆ្នាំនេះ អ្នកនឹងអាចកែប្រែជោគវាសនារបស់ខ្លួនឯងបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

 

 

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង