ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកកើតជំងឺថ្លើមគួរតែប្រយ័ត្ន។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកកើតជំងឺថ្លើម គួរតែប្រយ័ត្នពីការញ៉ាំអាហារដែលហិរ ព្រោះវាមិនត្រឹមតែធ្វើឲ្យថ្លើមអ្នកជួបបញ្ហានោះទេ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ ពោះវៀនរបស់អ្នកទៀតផង ដោយធ្វើឲ្យរំលាយអាហារមិនបានល្អនោះទេ។
- អ្នកដែលកំពុងប្រឈមបញ្ហាថ្លើម មិនគួរបរិភោគអាហារដែលខ្លាញ់ច្រើនដូចជាសាច់ដែលមានខ្លាញ់ ឬអាហារបំពង ព្រោះវាសុទ្ធតែអាចធ្វើឲ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ។
- អ្នកមិនគួរផឹកស្រានោះទេប្រសិនជាថ្លើមអ្នកកើតជំងឺ ព្រោះជាតិអាកុលក្នុងនោះអាចធ្វើឲ្យថ្លើមអ្នកខ្ទេចដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែកាត់ផ្តាច់ឲ្យបានពីស្រាទាំងនោះ។
- បើសុខភាពថ្លើមអ្នកមិនល្អ អ្នកមិនគួរបរិភោគអាហារដែលមានប្រូតេអ៊ីនខ្ពស់ច្រើនលើសកំណត់នោះទេ ព្រោះវាអាចធ្វើឲ្យថ្លើមអ្នករងសម្ពាធខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យថ្លើមអ្នកមិនងាយជាសះស្បើយឡើយ៕