ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២ប្រភេទដែលធ្វើឲ្យមនុស្សស្រីមានស្បែកស្អាត និងរាងតូច។ តើមានអ្វីខ្លះទៅ?
- ក្នុងទឹកដោះគោជូរមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងកាល់ស្យូម ដោយអាចជួយឲ្យក្រពះអ្នករំលាយអាហារបានល្អ ដោះស្រាយបញ្ហាទល់លាមក ព្រមទាំងបង្កើនប្រព័ន្ធការពាររាងកាយបានរឹងមាំ។ ដូចនេះ អ្នកអាចបរិភោគក្នុងពេលយប់បាន វានឹងធ្វើឲ្យអ្នកមានរាងស្អាត ថែមទាំងមានស្បែកដែលម៉ត់រលោងផងដែរ។
- ទឹកឃ្មុំអាចជួយអ្នកឲ្យស្រកទម្ងន់បាន។ នៅពេលដែលអ្នកញ៉ាំក្នុងពេលយប់ នឹងធ្វើឲ្យអ្នកមានរាងតូច ថែមទាំងមានស្បែកស្អាតផងដែរ។ ជាពិសេស វាអាចជួយធ្វើឲ្យពោះវៀនអ្នកដំណើរការបានល្អ ដោយអាចជួយបណ្តេញជាតិពុលពីរាងកាយ ធ្វើឲ្យអ្នកមិនទល់លាមកទៀតនោះទេ៕