ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលកូនងាយដើរបាត់ពីអ្នកជាងគេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពេលដែលអ្នកនាំកូនទៅក្រៅតែពីរនាក់ ដោយគ្មាននរណា អ្នកគួរតែប្រយ័ត្នពេលដែលអ្នកចតឡាន ព្រោះក្នុងពេលមួយរំពេចនោះ កូនអាចដើរចោលអ្នក ដោយអាចវង្វេងបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចតឡានស្រួលបួល ទើបដោះខ្សែក្រវ៉ាត់ ឲ្យកូនចេញពីឡាន។
- នៅពេលដែលអ្នកចូលបង្គន់សាធារណៈ អ្នកមិនគួរទុកកូនឲ្យចាំនៅក្រៅឡើយ ព្រោះកូនអាចដើរផ្តេសផ្តាស ហើយវង្វេងបាន។ ដូចនេះ អ្នកអាចនាំកូនឲ្យសន្តិសុខជួយមើលបាន ដើម្បីធានាសុវត្ថិភាពរបស់កូន។
- នៅពេលដែលអ្នកទៅគិតលុយនៅកន្លែងដែលមានមនុស្សច្រើន អ្នកគួរតែពរកូនឲ្យជាប់ ព្រោះបើអ្នកមិនប្រយ័ត្ន កូននឹងអាចបាត់មួយរំពេច។
- អ្នកមិនគួរពរកូនទៅដកលុយឡើយ ព្រោះពិបាកក្នុងការដកណាស់។ ជាពិសេស អាចមាននរណាមកបន្លំជាចិត្តល្អ ចង់ពរកូនឲ្យអ្នក ដើម្បីយកកូនទៅលក់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ កុំជឿអ្នកដទៃងាយនោះទេ។
- នៅពេលដែលកូនចង់ទៅលេងកន្លែងណាម្នាក់ឯង អ្នកមិនគួរឲ្យទៅឡើយ ព្រោះអាចធ្វើឲ្យកូនត្រូវបានគេចាប់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងពេលទាំង៥នេះ ដើម្បីអាចការពារសុវត្ថិភាពកូនបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855