ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលកើតឡើងក្នុងពេលគេងកំពុងប្រាប់អ្នកថាជាតិស្ករឡើងខ្ពស់។ តើមានអ្វីខ្លះទៅ?
- ជាធម្មតា ក្នុងពេលយប់ ការងើបឡើងមកនោមចំនួនមួយ ទៅពីរដងជារឿងធម្មតាទេ។ ប៉ុន្តែប្រសិនជាលើសពី៣ដង អ្នកគួរតែប្រយ័ត្នពីជាតិស្ករក្នុងខ្លួន ព្រោះវាអាចនឹងកំពុងតែឡើងខ្ពស់។
- ប្រសិនជាក្នុងពេលគេង អ្នកតែងមានអារម្មណ៍ថាស្ងួតមាត់ ឬស្ងួតមាត់ពេកធ្វើឲ្យអ្នកក្រោកមុនម៉ោង ក៏ជាសញ្ញាលួចប្រាប់អ្នកថាជាតិស្ករឡើងហើយ ដោយឲ្យអ្នកប្រយ័ត្នឲ្យបានខ្ពស់។
- ក្នុងពេលដែលអ្នកគេង បើអ្នកងាយបែកញើសច្រើនដោយមិនដឹងខ្លួន វាក៏អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមដែរ។ ជាពិសេស ការគេងតែងតែក្រោកមុនម៉ោង ដោយគេងមិនសូវស្ងប់ឡើយ ក៏គួរតែប្រយ័ត្នពីជាតិស្ករផងដែរ។
- នៅពេលដែលជាតិស្ករក្នុងរាងកាយរបស់អ្នកឡើងខ្ពស់ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ ដោយងាយធ្វើឲ្យស្បែកអ្នកកើតរមាស់ខ្លាំងណាស់។ ដូចនេះ ពេលដែលស្បែករមាស់ អ្នកគួរតែពិនិត្យមើលជាតិស្កររបស់អ្នក ហើយប្រយ័ត្នឲ្យបានខ្ពស់៕