ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- ថ្វីត្បិតតែផ្លែពុទ្ធ្រាក្រហមអាចជួយប៉ូវឈាមពិតមែន តែអ្នកដែលមានក្រពះ និងពោះវៀនមិនល្អមិនគួរញ៉ាំឡើយ ព្រោះវាអាចធ្វើឲ្យក្រពះរបស់អ្នករំលាយមិនបានល្អឡើយ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកណាស់។
- ប្រសិនជាក្រពះ និងពោះវៀនរបស់អ្នកកំពុងតែមិនស្រួល អ្នកមិនគួរពិសារផ្លែទ្រលាប់ទេ ព្រោះវាអាចធ្វើឲ្យសុខភាពក្រពះ និងពោះវៀនរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់បានដោយមិនដឹងខ្លួន។
- នៅពេលដែលក្រពះ និងពោះវៀនអ្នកកំពុងតែមិនស្រួល អ្នកគួរតែកាត់បន្ថយបរិភោគផ្លែឃីវី ព្រោះផ្លែឈើនេះមានសារធាតុជូរ ដោយធ្វើឲ្យអ្នកងាយកើតអាស៊ីតក្រពះខ្លាំងណាស់៕